ដំណើរដើមទងនៃជនជាតិខ្មែរ លើទឹកដីអាហ្រ្វិក!!!!

នៅសមុទ្រមានឈ្មោះថា a Bassam(១៧-ឧសាភា-២០០៩)

DSC02421gse_multipart49629ប្រទេសកូឌីវ័រ

សង្ខេបហើយខ្មុំ!!

ដោយមានការស្នើពីលោកគ្រួសូត្រឆ្វេង អោយសរសេអត្ថបទអំពីគ្រួសារខ្មែរមកនៅIvory Coas

សូមរំលឹកប្រព្រ្តឹការណ៍របបខ្មែរក្រហម ឃតកម្មដ៏ព្រៃផ្សៃ ធ្វើអោយប្រជារាស្រ្តបែកបាក់បងប្អូន គ្រួសារ  ប្រពន្ឋកូនជាដើម។

ពេលដែលខ្មែរក្រហមបានវាយចូលក្រុមភ្នំពេញ និងកាន់កាប់ប្រទេសកម្ពុជាទាំងស្រុងនោះ។ ប្រជារាស្រ្តខ្មែរមួយចំនួនធំបានភៀសខ្លួន

ចេញពីបិតុប្រទេសទាំងទឹកភ្លេង។

តាមតែខ្មុំបានដឹង បានឭ  គ្រួសារខ្មែរ នៅIvory Coast  ពួកគាត់បានភៀសខ្លួនទៅប្រទេសយួន អស់រយះពេលច្រើនឆ្នាំដែរ។ ត្រង់នេះ ខ្មុំមិនដឹងមូលហេតុអ្វី បានជាគ្រួសារខ្មែរ បន្តជាជនភៀសខ្លួន ទៅកាន់ប្រទេសទី៣។

ក្រុមគ្រួសារខ្មែរមកIvory Coast មានតែ៣ឬ៤គ្រួសារទេ គឺគាត់នៅជុំគ្នាក្នុងដំបូលផ្ទះតែមួយ ហើយក៏មានខ្មែរមកតបន្តទៀតដែរ។

សូមប្រាប់ថាលំបាកទាំងប៉ុន្មាននៅIvory Coast លូវដោយជីវភាពធូរធារ មានផ្ទះ មានឡាន ខ្លះមានប្រពន្ឋខ្មែរ(យកប្រពន្ឋនៅស្រុកខ្មែរ)ខ្លះយកប្រពន្ឋសាសន៍គេ រីឯមុខរបរដូចជាបើកហាងលក់នេះលក់នោះ ហើយខ្លះទៀតជាវេជ្ជបណ្ឌិត។ល។

ទោះបីជា២៥ឆ្នាំឬ៣០ឆ្នាំ រយះពេលយូរក៏ដោយ គ្រួសារខ្មែរនៅទីនេះពុំដែលភ្លេចភាសាខ្មែរដែរ។ ការរកស៊ីមានបានក្នុងគ្រួសារនីមួយៗ ២ឬ៣-៤ឆ្នាំ ពួកគាត់មកលេងស្រុកខ្មែរ១ដង។

ចំណែក គ្រួសារខ្លះ ដែលបាត់បង់គ្រួសារក្នុងរបបខ្មែរក្រហម គឺថា គ្មានគ្រួសារនៅស្រុកកំណើតទេ ពួកគាត់ក៏ទៅកាន់ប្រទេសទី៤ ដូចជា ស្រុកបារាំង-ស្រុកអាគាំង ហើយនិងកាណាដា។ល។

មានអ៊ំប្រុសម្នាក់ មកនៅនេះយូរដែរ គាត់និយាយភាសាខ្មែរមិនបានច្រើនអីទេ គាត់មិនដែលត្រឡប់ទៅលេងមាតុភូមិទេ។ លូវខ្មុំមិនសូវបានជួបគាត់ទេ ព្រោះអីគាត់នៅខេត្តផ្សេង នៅAbidjanទេដែលគ្រួសារខ្មែរច្រើន ២០គ្រួសារជាងដែលតើ។ ជនជាតិអាស៊ី ដែលមានច្រើនណោះ គឺចិន បន្ទាប់មកគឺខ្មែរ-យួន-ជប៉ុន-korea-ថៃ។ល។

យ៉ាង!!ភ្លេចប្រាប់ថានៅទីនេះ អត់សូវមានបន្លែ សំរាប់សម្លខ្មែរទេ បងប្អូនខ្មែរ ពេលទៅលេងស្រុក គាត់តែងតែនាំយកពូជគ្រាប់ ពីស្រុកមកដាំ បានផ្លែ បន្លែទុកគ្រាន់ធ្វើសម្លខ្មែរ ,សម្ល​ម្ជូរ, សម្ល​ប្រហើរ,សម្ល​ផ្សេងៗ សម្ល​ខ្មែរដែល​គេចូលចិត្ត ។ខ្មុំវិញអត់យូរហើយ!!

បើមានពាក្យណាឆ្គង សុំទោសផង ណាមួយជិត៣ឆ្នាំដែរ ខ្មុំពុំដែលសរសេអត្ថបទអីទេ ។អរគុណ!!!

Advertisements

12 Responses to ដំណើរដើមទងនៃជនជាតិខ្មែរ លើទឹកដីអាហ្រ្វិក!!!!

  1. សួស្តីអ្នកកំឡោះ !

    តាស៊ីក្លូត្រូវជាសង្រ្គាជវត្តជាមួយគ្រូសូត្រឆ្វេង មានការ
    ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញបងប្អូនខ្មែរយើង
    បានទៅរស់នៅដល់ប្រទេសអាហ្រ្វិក ក្រោយរបបខ្មែរ
    ក្រហម។ តាស៊ីក្លូនឹកស្មានមិនដល់សោះក្នុងរឿងនេះ
    ព្រោះធ្លាប់តែឮថាមានចិន មានយួន ឥឡូវមានដល់ខ្មែរ
    យើងទៅទៀត។

    អរគុណចំពោះការផ្សាយបា្រប់រឿងនេះ !

  2. អរគុណណាស់កំលោះស្មឹតសុធា ! គ្រូសូត្រឆ្វេងបានទទួល
    ចំណេះដឹងថ្មីទៀតហើយថ្ងៃនេះ។ មិននឹកស្មានថាមានខែ្មរ
    ច្រើនគួរសមដែរនៅប្រទេសកូឌីវ័រនេះ។ ចុះសង្គ្រាមនៅទីនោះ
    ចប់ហើយឬនៅ? ពួកម៉ាកគ្រូសូត្រឆ្វេងបា្រប់ថាមានពួកឧទ្ទាម
    នៅទីនោះតែងលបវាយឆ្មក់កំលាំងរដ្ឋាភិបាល។

    • តាមតែជនជាតិអាស៊ីនៅនេះ គេឲ្យដឹងថា នៅកូឌីវ័រ មានសេចក្ដីសុខ៣ឆ្នាំជាងទេ។(សង្គ្រាមក្នុងប្រទេស)

      រីឯ ការវាយប្រហារគ្នាជាមួយកំលាំងរដ្ឋាភិបាលនោះ គឹជាក្រុមខាងក្រុងBouaké។វាយខាងAbidjanជាកន្លែងមេដឹកនាំនៅ
      (le président Gbagbo)។ប្រទេសកូឌីវ័រមានទីក្រុងតូចធំ៤ឬក៏៦ដែរ។

      សង្គ្រាមគ្នាឯងណោះ គឺមិនថាប្រទេសណាទេ សុទ្ធ​សឹង​តែវាយប្រហារ ព្រោះតែជ្រើសរើសមេដឹកនាំខ្លួនថាល្អហ្នឹង!។

      ខ្មុំដឹងតិចៗៗត្រឹមអ្នកដឹកនាំបច្ចុប្បន្នទេ(Gbagbo) កាល​ពី​ឆ្នាំ​២០០៥នោះ មានការរៀបចំការបោះឆ្នោះត ប្រហែលគាត់ដឹងខ្លួនមុន មិនឈ្នះ អត់បោះឆ្នោះតទៅ ក៏មានការវាយប្រហារគ្នាទៅ!!ហេហេ

      ដោយមានការខ្លាចសង្គ្រាមក្នុងប្រទេសរឹត​តែ​ខ្លាំង​ឡើងៗៗle président Gbagboបច្ចុប្បន្ននេះ សុំត្រឹមបន្ត១ឆ្នាំកន្លះទៀត នឹងរៀបចំការបោះឆ្នោះត……….ដល់កំណត់ពេលបោះឆ្នោះតអកុសលអី
      វិបត្តិពិភពលោកណោះណឹងណា!!!។បោះឆ្នោះតឆ្នាំ២០១០ ៩៩%នឹងមានវាយគ្នា!!ហាហា ពេលនឹងបរទេសចេញហើយអត់នៅទេ!!កិកិកិ

  3. ងាប់ហើយ គ្រោះថ្នាក់ណាស់សុធា ! ចុះបងប្អូនខែ្មរយើង
    គិតយ៉ាងដូចម្តេចដែរចំពោះបញ្ហានេះ?​ តើពួកគាត់ពេញចិត្ត
    រស់នៅទីនោះជាងស្រុកខែ្មរយើង? សុំទោសផងណា គ្រូសូត្រ
    ឆ្វេងចេះតែមានចំងល់ ជាប់រហូត !

  4. ដូចជាមិនសូវពិបាកប៉ុន្មានទេ !!
    ព្រោះថា បោះឆ្នោះតកៀកមកដល់ ប្រជារាស្រ្ត ត្រៀមស្បៀងទុក និងខ្លះបានទៅស្រុកក្រៅមួយរយះសិន។ពេលហ្នឹង លើវិថីគ្មានមនុស្សនាទេ គ្រោះថ្នាក់ណាស់!!

    អ្វីដែលគ្រោះថ្នាក់នោះ គឺផ្ទះក្បែរ​ផ្លូវគាត់ តែហ្មង!!!
    ផ្ទះអ៊ំខ្មុំនៅក្បែរ​ផ្លូវគាត់ណឹងដែរ ដើរតែ២នាទីទេ នឹងមើលឃើញ,,,,,,,,,,

  5. អូ! មាន​ខ្មែរ​យើង​រស់​នៅ​ទី​នោះ​ដែរ​ហ្ន៎?
    បច្ចុប្បន្ន​នេះ​លោក​កំពុង​រស់​នៅ​ទី​នោះ​មែន​ទេ?

    • សួស្តី សុភ័ក្ត្រ!! អរគុណាស់ចូលមក!!!តើសុខសប្បាយទេហ្នឹង?

      ដឹងហើយ ឃើញហើយ សួរទៀត!ហេហេហេ
      បច្ចុប្បន្ន ខ្មុំកំពុងនៅនេះទេ!!!

      • ខ្ញុំ​គ្រាន់​សួរ​បញ្ជាក់ គ្រាន់​វា​ឆ្ងល់​ហ្នឹង​ឯង មិន​ដែល​ឮ​ថា​មាន​ខ្មែរ​ទៅ​រស់​នៅ​អាហ្វ្រិក វា​ដូច​ជា​ចម្លែក​បន្តិច :P

  6. posoky ថា:

    hmm ខ្ញុំគិតថាមិនមានជនជាតិខ្មែរ ទៅរស់នៅអាហ្រ្វិចទេ តែពេលនេះឃើញហើយ ប្រហែឡជាមិនច្រើនទេមើលទៅ តើអាកាសធាតុម៉េចដែរ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: