កងយោធពលខេមរភូមិន្ទ បង្កើតតាំងពីពេលណា?

soldiers-khmer in Preah Vihear 08-11-03 01 (KS)

កងយោធពលខេមរភូមិន្ទ(Royal Cambodia Armed Forces/RCAF)ត្រូវបានបង្កើតឡើង
នៅថ្ងៃទី០៩ វិចិ្ជកា ១៩៥៣ ក្រោមអនុសញ្ញាបារាំង-ខ្មែរ ដើម្បីបង្ហាញឲ្យឃើញថា កម្ពុជា
បានទទួលឯករាជ្យ ពេញទី ពីអាណានិតមនិយមបារាំង ដោយមានកងកម្លាំងយោធារបស់ខ្លួន ស័ក្តិសមជាប្រទេសមួយ ដូនបណ្តាប្រទេសឯទៀតដែរ។ ប៉ុន្តែ ការនោះ កងទ័ពខ្មែរមានតិចជាង ៣៥.០០នាក់ប៉ុណ្ណោះ។ បន្ទាប់ពីរដ្ឋប្រហារនាថ្ងៃទី១៨ មីនា ១៩៧០ ក្នុងរបបសាធារណរដ្ឋខ្មែរ កងទ័ពខ្មែរ មានការប្រែប្រូលយ៉ាងខ្លាំង និងត្រូវបានប្តូរឈ្មោះទៅជាកងយោធពលខេមរជាតិ ដែលមានកងទ័ពប្រហែល ២០០.០០០នាក់។ ប៉ុន្តែ ក្រោយពេលដែលរបបសាធារណរដ្ឋខ្មែរ បានដួលរលំ នៅខែមេសា ១៩៧៥រួចមក ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម របបខ្មែរក្រហមត្រូវផ្តួលរលំ កម្ពុជា បានបង្កើតកម្លាំងទ័ពថ្មី ដែលមានឈ្មោះថា កងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា ដែលក្រោយមក បានប្តូរឈ្មោះទៅជាកងទ័ពប្រជាជណកម្ពុជា។ ជាមួយគ្នានេះ ក៏មានកងកម្លាំងចលនាតស៊ូ មិនមែនកុម្មុយនិស្តជាច្រើន បង្កើតនៅតាមព្រំដែន ខ្មែរ-ថៃ ដែរ។ ប៉ុន្តែ ក្រោយពីមានកិច្ចព្រមព្រៀងក្រុងបាំរីស និងមានការបោះឆ្នោះតប្រជាធិបតេយ្យ នាឆ្នាំ១៩៩៣ កងយោធពលខេមរភូមិន្ទ ក៏ត្រូវបានបង្កើតឡើងសាជាថ្មី ដោយបានធ្វើសមាហរណកម្មកងកម្លាំងពីគ្រប់ភាគីជម្លោះទាំងអស់។ បច្ចុប្យន្ន ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ជាឧត្តមមមេបញ្ជាការ ហើយឧត្តមសេនីយ៍ ប៉ុល សារឿន ជាអគ្គមេបញ្ជាការកងទ័ព។

ពីអង្គរធំ

Advertisements

2 Responses to កងយោធពលខេមរភូមិន្ទ បង្កើតតាំងពីពេលណា?

  1. khmerfruit ថា:

    បើមិនប្រាប់ខ្ញុំក៏មិនដឹងដែរណា។​ អរគុណដែលបានប្រាប់
    ឆាយា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: