ទង់ជាតិ មានតាំងពីពេលណា?

ANT2009●ទង់ជាតិ មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ គឺតាំងពីពេលដែលមនុស្សរស់នៅប្រមូលផ្គុំគ្នាជាក្រុម និងធ្វើការប្រមាញ់សត្វ ចិញ្ចឹមជីវិតរួមគ្នាម្ល៉េះ ដែលពេលនោះ នៅក្រុមនីមួយៗ បានជ្រើសរើសអ្នកដឹកនាំម្នាក់ ដើម្បីគ្រប់គ្រង និងដោះស្រាយជម្លោះរបស់ពួកគេ ហើយដើម្បីឲ្យស្រូលចំណាំ អ្នកដឹកនាំ តែងតែពាក់ក្រណាត់នៅពីក្បាល និងកាន់ដងឈើ ឬលំពែងវែង ដែលមានតុបតែលម្អជាសញ្ញាសម្ពាស់។
ចំណែកឯសមាជិកក្រុមវិញ ក៏មានកាន់ស្លាកសញ្ញាដែលងាយក្រឡេកឃើញផងដែរ។ រហូតដល់អំឡុងឆ្នាំ៦.០០០-៣.០០០មុនគ.ស នៅពេលដែលក្រណាត់សូត្រ ត្រូវបានបង្តើតឡើង ជនចិនបុរាណ ក៏បានប្រើក្រណាត់ស្តើង តែចន់ ដើម្បីបង្កើតជាសញ្ញាសម្ពាស់ប្រទេស ឬនគររបស់ខ្លួន ព្រោះវាងាយស្រូលកាន់ និងអាចមើលឃើញបានពីចម្ងាយ។ ក្រោយមក ការប្រើប្រាស់ក្រណាត់ ជាទង់សម្ពាស់ប្រទេសនេះ បានរីករាលដាលទៅម៉ុងហ្គោលី,ជប៉ុន,ឥណ្ឌា,ពែរ្យ,ក្រិកបុរាណ,ចក្រភពរ៉ូមុំាង និងផ្នែកដទៃទៀត នៃទ្វីបអឹរ៉ុប រហូតដល់បណ្តាប្រទេសនានា នៅលើពិភពលោក។

●ដោយឡែក កម្ពុជា បានផ្តើមប្រើទង់ជាតិ ដែលមានរូប”ប្រាសាទអង្គរវត្ត” នៅចំកណ្តាល តាំងពីឆ្នាំ១៨៥០ម្ល៉េះ។ នៅថ្ងៃ១៩៤៨ ទង់ជាតិកម្ពុជា ត្រូវបានកែប្រែ ដោយបន្ថែមពណ៌ខៀវនៅផ្នែកខាងលើ និងខាងក្រោមយ នៅកណ្តាលពណ៌ក្រហម មានរូបប្រាសាទអង្ករវត្តពណ៌ស។ ក្នុងអំឡុងសង្រ្គាមស៊ីវិលនៅកម្ពុជា ទង់ជាតិកម្ពុជា បានប្រែប្រួល លក្ខណះទៅតាមរបបគ្រប់គ្រង់នៃសម័យាកលនីមួយៗ ប៉ុន្តែ នៅតែមានរូបប្រាសាទអង្គរវត្តដដែលគ្រាន់តែខុសគ្នា ត្រង់ចំនួនកំពូលប្រាសាទប៉ុណ្ណោះ។ រហូតដល់ឆ្នាំ១៩៩៣ ក្រោយពីមានការបោះឆ្នោះតដែលរៀបចំដោយអង្កការសហប្រជាជាតិកម កម្ពុជា ក៏បានប្តូរទៅប្រើទង់ជាតិដែលមានលក្ខណះដូចកាលពីឆ្នាំ១៩៤៨ ម្តងទៀត ហើយក៏បន្តប្រើ រហូតមកដល់សព្វង៉ៃនេះ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: