ដំណឹង៤ម៉ាត់ នឹងពាក្យ៣ម៉ាត់ ធ្វើឲ្យខ្ញុំអាក់​អន់ចិត្ត! !!

triste

សួស្តីមិត្តគ្រប់រូបបានមកកាន់Blogខ្ញុំ!!
ថ្ងៃនេះ ខ្ញុំមានអ្វីត្រូវបិទបាំងទេ សង្ខេបឲ្យខ្លីទៅនោះ មិនមែនជារឿងស្នេហាអីទេ ក៏មិនជាធំដុំទេ គ្រាន់តែជារឿងប្អូនប្រុសខ្ញុំទាំងពីរអ្នក មិនសូវខំរៀន តើខ្ញុំត្រូវធ្វើម៉េចទៅ?
ខ្ញុំមានបងប្អូន៥នាក់ ស្រី២ ប្រុស៣ គឺបងស្រីបង្អស់នាក់ នឹងប្អូនស្រីពៅនាក់ ប្អូនស្រីពៅជាកូនចិញ្ចឹម គឺជាកូនប្អូនស្រីម៉ាក់ខ្ញុំ ពួកខ្មុំនឹងប៉ាម៉ាក់ខ្ញុំស្រឡាញ់ណាស់(ចេះជួយការងារផ្ទះ នឹងចេះជួយលក់ដូរ មានអាយុ១០ ឬ១១ឆ្នាំហើយ៕ រាល់ថ្ងៃរៀននៅសាលាបឋមសិស្សាខេត្តស្ទឹងត្រែងក្រុង ថ្នាក់ទី៥៕
អស់រយះពេលជិត ៣ ឬ ៤ ឆ្នាំហើយ ដែលខ្ញុំបានមកនៅស្រុកគេ(cote d’ivoir) ជាមួយម៊ំស្រីខ្ញុំ
គ្រប់ពេលណា ខ្ញុំតែនឹកដល់ផ្ទះ គ្រួសារខ្ញុំ នឹងមិត្តភត្តិខ្ញុំ គ្រប់អ្នកជិតខាងដែរ៕
ចាប់ពីពេលដែលខ្ញុំឃ្លាតឆ្ងាយពីគ្រួសារ ក្នុងខ្លួនខ្ញុំពុំមានអារម្មណ៍រីករាយទេ ទោះបីការណ៍ ខ្ញុំនៅស្រុកខ្មែរ ខ្ញុំតែឈ្លោះគ្នាជាមួយប្អូនខ្ញុំក្តី គ្រប់ពេលក្នុងចិត្តខ្ញុំតែងតែនឹកស្រឡាញ់ជាងខ្លួនឯងទៅទៀត៕
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ជាប្រពៃណីខ្មែរយើង ទោះបីខ្មែរប្រុសស្រី មិនថានៅទីណាទេ
នឹងCallមកលេងផ្ទះ នឹងគ្រួសារហើយ៕
ក្នុងថ្ងៃភ្ជុំបិណ្ឌ ខ្ញុំបានCallមកផ្ទះ និយាយលេងនឹងសួរសុខទុក្ខពួកគាត់ទាំងអស់គ្នា
នឹងចង់ដឹងពីការសិស្សារបស់ប្អូនប្រុសខ្ញុំពីរនាក់ហ្នឹងដែរ ។
ពេលដែលខ្ញុំឮប៉ាខ្ញុំប្រាប់ខ្មុំថាប្អូនខ្ញុំប្រលងឆ្លាក់(ថ្នាក់ទី១២ ជាប្អូនបន្តមខ្ញុំ) ក្នុងយប់ហ្នឹងដែរ ខ្ញុំគេងមិនបាន ដេងស្តាប់ចំរៀង មានតែចំរៀងទេកំដរខ្ញុំក្នុងរាត្រីហ្នឹង បងស្រីខ្ញុំ នឹងប៉ាម៉ាក់ តែងតែប្រាប់ថាឲ្យខំប្រឹងរៀនសូត្រ នឹងឆ្លៀតឱកាសរៀនអង់គ្លេសផង ពេលវេលាមិននៅចាំយើងនោះទេ រៀនទៅទាន់ម៉ាក់ប៉ាជាពន្លឺ,,,,!! តែពួកវាមិនសូវយកចិត្តទុកដាក់រៀនទេ សូម្បីភាសាអង់គ្លេសក៏អញ្ចឹង។
ខ្ញុំបានសួរវា ប្អូនខ្ញុំដែរ “តើក្នុងចិត្តប្អូនមានចង់រៀនសូត្រដែរទេ?” ចម្លើយ គឺចង់រៀន នឹងបានសួរ និយាយជាមួយ,,,,ល នឹង ល៕
រីឯ ប្អូនខ្ញុំអ្នកទៀតឆ្នាំហ្នឹងត្រូវចូលរៀនថ្នាក់ទី១២ ពេលវិស្សមកាល ខ្ញុំបានសួរប្អូនខ្ញុំហ្នឹង តើមានបានទៅរៀនគួរបន្ថែមទេ ដូចជាភាសាអង់គ្លេស ។ល។ ប្អូនខ្ញុំថារៀនមិនសូវជាចូល,,, ខុសពីការស្មានរបស់ខ្ញុំ ក្នុងឱកាសវិស្សមកាល ជាការដើរលេងអត់ប្រយោជន៍ ធ្វើឲ្យម៉ាក់ប៉ាបារម្ភ ព្រោះថា ខេត្តស្ទឹងត្រែងក៏ជាកន្លែងមួយសំខាន់ សំរាប់អ្នកចែកចាយថ្នាំញៀនជាដើម,,,,
តើខ្ញុំត្រូវធ្វើយ៉ាង ដើម្បីឲ្យពួកវាហ្នឹង នឹងរៀនបានចប់ចុងចប់ដើម ប៉ាខ្ញុំគិតថា នឹងចង់ឲ្យប្អូនខ្ញុំទៅរៀន ខាងផ្នែកយោធា សិនជាប្អូនខ្ញុំហ្នឹងឈប់រៀន!!៕

សូមបញ្ចប់ត្រឹមនឹងហើយ សិនជាមានពាក្សមិនសមជួយប្រាប់ផង នឹងផ្តល់យោបល់!!អរគុណ!!

5
នេះជារូបថតប្អូនប្រុសពីរនាក់ ប្អូនស្រីនឹងបងស្រី ហើយម៉ាក់ខ្ញុំ ក្នុងឆ្នាំ២០០៧ ទៅលេងនៅព្រំដែនលាវជាងខេត្តខ្ញុំ (ចូលឆ្នាំខ្មែរ នឹងមិត្តភក្តិរបស់គាត់)
អត់តែខ្ញុំនឹងប៉ាខ្ញុំ គាត់នៅផ្ទះ រីឯខ្ញុំនៅនេះ!!

នឹងសូមរីករាយជាមួយផលិតកម្ម BigMan Vol. 2 [2009]!!!
ទំហំ: ៤២.៦ MB [mp3] Upload by ReaLKhmeR
បទចំរៀង
01 Prorm Ho Tek Phnek Tus Khmean Neak Jout.mp3
02 Smarn Khos Tek Phnek.mp3
03 Born to try.mp3
04 Men Oy Tek Phnek Srork Dol Dei.mp3
05 Ber Sen Oun Men Snae.mp3
06 Penh Chet Maen Te Khernh Bong Chir Jab.mp3
07 Kror Vi Kbal Hous Chet.mp3
08 Prorm Snae Bong Prorm Chir Jab.mp3
09 Under my umbrella.mp3
10 Prab Kapit Men Sov Chir.mp3
11 Men Yum Men Angvor.mp3
12 Tup Chet Men Barn.mp3
[ទាញយក ]

Advertisements

11 Responses to ដំណឹង៤ម៉ាត់ នឹងពាក្យ៣ម៉ាត់ ធ្វើឲ្យខ្ញុំអាក់​អន់ចិត្ត! !!

  1. ហនុមាន ថា:

    អរគុណ សុធាដែលបាននាំមកនៅដំណឹងមួយដែលគ្រាមក្រំដែលចែកជូនដល់ពួកយើងទាំងអស់គ្នា ខ្ញុំមិនអាចនិយាយជំនួសមិត្តយើងឯទៀតបានទេ តែចំពោះខ្ញុំក៏ធ្លាប់មានការពិសោធន៍ ក្នុងបញ្ហានេះដែរ ។
    ខ្ញុំជាបងគេបង្អស់ ខ្ញុំមានបងប្អូន ៥នាក់ (ទាំងរូបខ្ញុំ ) ប្រុស ៤ (ស្លាប់មួយកាលពីសម័យខ្មែរក្រហម) ស្រី១ នាក់ ប្អូនប្រុសៗ ខ្ញុំខូចណាស់ ទៅរៀនមិនចូលសាលា ដើរលេងអាវ៉ាសែ ពួកម៉ាក ស្រីៗ រាប់ មិនអស់ ។​ពួកវាអត់ចេះខ្លាចដូចខ្ញុំទេ ខ្ញុំឲ្យតែស្រីនិយាយរក ដឹងអាមេចទេ ចង់តែរាគនោមដាក់ខោកាលពីខ្ញុំនៅអាយុ
    ប្រហែលពួកវា ។

    ក្មេងអីលូវពិបាកណាស់ មិនដូចក្មេងពីដើមទេ ចាស់ៗសុំខ្លាចវាហើយ លេងសុទ្ធតែគូថខោអូសដី ដូចរាគអាចម៍ដាក់ខោអាចឹង ហើយសុទ្ធតែក្រវិល ពេញត្រចៀក បែបយកស្ទីលតាមពួកអាខ្មៅ មិនដឹង ។

    យើងមិនអាចធ្វើអីពួកគេបានទេ មានតែពាក្យណែនាំ នឹងព្រានប្រដៅពួកគេប៉ុណ្ណោះ ព្រោះពួកគេធំៗអស់ហើយ បើគ្នារៀនធ្លាក់ ប្រហែលជាគ្នាមិនសូវមានទឹកចិត្តរៀន ។ សុធាចាបងរបស់ពួកគេ គួរតែណែនាំពួកគេ ឲ្យបានយល់ខ្លះៗពី ជីវិត្ត នៅស្រុកគេយ៉ាងណាៗខ្លះ ហើយសង្ឃឹមថា នឹងបានផលល្អ ។

    បើគេ ចង់ទៅខាងយោធា ក៏ល្អម្យ៉ាងដែរ ឲ្យតែពួកគេមានចិត្តព្យាយាម តស៊ូ ដើម្បី ប្រទេសជាតិមាតុភូមិ នោះ ។ ធ្វើយ៉ាងណាឲ្យតែ ប៉ា ម៉ាក់ ហើយនឹងសុធា បាន សប្បាយចិត្តខ្លះៗនោះ ក៏ បានដែរ ។

    ខ្ញុំគ្មានអី្វផ្តែផ្តាំតែ មានតែឲ្យសុធា ខិតខំ ជម្រុញ ពួកគេទៅ​រកផ្លូវល្អ ។ សូមឲ្យបានជួបសំណាងល្អ នឹងបានធូរស្រាលខ្លះពីទុក្ខកង្វល់ ។

    • សួស្តី បង អរគុណបងជាច្រើន បានជួយចេញយោបល់ នឹងរឿងរ៉ាវរបស់បង ខ្ញុំនឹងធ្វើតាម ខ្ញុំនឹងរកមធ្យោបាយណា ដើម្បីឲ្យពួកវាដឹង ពិបាកត្រង់ ខេត្ត ស្ទឹងត្រែងនៅឆ្ងាយហើយតម្លៃក៏ថ្លៃណាស់(Internet)!! ចាំមើលថ្ងៃអាទិត្យណាមួយ ខលទៅប្រាប់បងស្រីខ្ញុំនាំពួកវាមកអានអត្ថបទ នឹងបានឃើញរូបថតខ្ញុំដែរ យូរហើយពួកប្អូនខ្ញុំ នឹងប៉ាម៉ាក់ខ្ញុំមិនសូវបានឃើញមុខមាត់ខ្ញុំទេ៕
      សង្ឃឹមថាពួកវានឹងដឹងខ្លួន តើរៀងរាល់ថ្ងៃខ្លួនកំពុងធ្វើអ្វីខ្លះ សំរាប់ខ្លួនឯងនោះ,,,,
      នឹងបានឃើញការចេញមតិរបស់មិត្តគ្រប់រូបនៅទីនេះ,,,,,,,,,,,,,,,!! អរគុណ!!!!

  2. ហនុមាន ថា:

    សូមឲ្យបានជួបសំណាង ល្អ !

  3. posoky ថា:

    ខ្ញុំប្រហែលជាសំណាងជាងបន្តិច ខ្ញុំមានបងប្អូន៦នាក់ស្រីពី ខ្ញុំជាកូនទីប្រាំ បងប្អូនខ្ញុំទាំង៦នាក់សុទ្ឋតែរៀនចប់ ថ្នាក់មហាវិទ្យាល័យ នឹងខ្លះម៉ាស្ទើរ ពីបរទេស តែអាអ្វីដែលខ្ញុំ មិនសូវសប្បាយចិត្តគឺ បងដែលរៀនបានច្រើន បែជាមិនសូវធូធា ឯអ្នករៀនល្មមៗ បែជាធូធារជាងទៅវិញ។ ខ្ញុំនៅទីនេះ មិនបានយកមុខវិជ្ជារៀនអស់រាប់ឆ្នាំស្រុកខ្មែរ មកប្រើទេ គឺធ្វើការខ្ញុំអាគាំង សឹងថាកំលាំងសុទ្ឋទៅហើយ(រកពេលចូលលេងប្លុកគ្មាន)។ សង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចបន្តរវិជ្ជាខ្ញុំវិញបាន។ ហឹមតែអាអ្វីគឺក្មួយៗខ្ញុំទៅវិញទេ ព្រោះអាគ្រឿងញៀននឹង ពេញបន្ទុកហើយ តាមសាលារៀនស្រុកខ្មែរឥលូវនេះ។ និយាយតាមត្រង់ចុះបើខ្ញុំចេះសិល្បនោះចង់យកពួកគេមករៀននៅអាគាំងវិញម្តង ហេហេ។

    • សួស្តី posoky!!
      ខ្ញុំសូមអរគុណយ៉ាងក្រៃលែង ចំពោះការដែលសរសេរពីរឿងខ្លួននៅទីនេះ!
      តែ…..តែ…..គួរឲ្យស្តាយណាស់ភ្ជុំបិណ្ឌផុតទៅហើយ ខ្ញុំអត់នៅសល់អីទុកជួនបងSOKYឯងទេ!!!ហេហេហេ

  4. ហនុមាន ថា:

    សុខី ខ្ញុំមានមិត្តភ័ក្រ ដែលគ្នារៀនបានជ្រៅជ្រះពី ស្រុក ខ្មែរ ដល់គ្នាមកដល់អាគាំង ធ្វើការ factory គ្មានថ្ងៃសំរាកទេ មើលទៅដូចយ៉ាប់ណាស់ គ្នាមកសង្ឃឹមថាបានធូរខ្លះ​ តែមកដល់ស្រុកឋានសួរហ៍ នេះ ពិបាកជាងនៅស្រុក ខ្មែរ ទៀត ឋានសួរហ៍ របល់យ៍អី ធ្វើការទាំងថ្ងៃទាំងយប់នោះ ?

  5. ប្រហែលជាមុខការងារតែតំរូវឲ្យពិបាកទេដឹង!
    តែបងប្អូនខ្មែរ តែងចង៊មកស្រុកអាគាំងណាស់!!!

    • ហនុមាន ថា:

      ហ្នឹងហើយគេថា មកអាមេរិក ដូចឡើងឋានសួរអាចឹង ឋានសួរខ្មោចយ៍អី ធ្វើការយ៉ាប់ជាងស្រុកខ្មែរទៀតនោះ ទាំងយប់ ទាំងថ្ងៃ ឋានសួរហើយ ភ្នែកនៅកាចឹងករ ! :D

  6. Frozen Fly^_^ ថា:

    ចំពោះមតិរបស់ខ្ញុំវិញ នេះពិតជារឿងមួយដ៏ស្មុគស្មាញមែន។ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយ​ នៅពេលនេះគឺ ទោះបីជាប្អូនបន្ទាប់របស់បងមិនបានជាប់ក្នុងការប្រលងថ្នាក់ទី12​ ក៏ដោយ អ្វីដែលខ្ញុំចង់អោយបងធ្វើគឺត្រូវលើកទឹកចិត្តចំពោះគាត់ ព្រោះដើម្បីអោយគាត់មានទឹកចិត្តបន្តក្នុងការសិក្សាជាថ្មី។ ចំនែកឯការមិនខិតខំរៀនរបស់គាត់អ្វី ខ្ញុំគិតថា គាត់ពិតជាមានបញ្ហាអ្វីជាក់ជាពុំខាន​ ដូចជា រៀនទៅមិនទាន់គេ ជាដើម នេះក៏ជាកត្តាមួយដែលធ្វើអោយគាត់មានអារម្មណ៏ថាខ្ជិលរៀនផងដែរ។

    ជាចុងក្រោយ ខ្្ញុំសូមអភ័យទោសចំពោះមតិដែលខ្ញុំ បើមានការខុសឆ្គងត្រង់ណាសូម អភ័យទោសទុកជាមុន

    • សួស្តី Frozen Fly!!
      តើសុខសប្បាយជាទេ? អរគុណបានមកលេងនឹងខ្ញុំ!! តិចទៀតខ្ញុំនិងទៅលេងអ្នកហើយ !!
      អត់មានអ្វីនឹងថាមតិរបស់អ្នកមិនត្រូវនោះទេ ផ្ទុយទៅវិញ ខ្ញុំសែនរីករាយណាស់
      ការចេញយោបល់បន្ថែមរបស់អ្នក ខ្ញុំអរគុណជាថ្មី!!សំណាងល្អ!!

  7. toukmeas ថា:

    សួស្ដីម្ចាស់ប្លុក ! ខ្ញុំហាក់ដូចជាឃើញម្ចាស់ប្លុកសរសេរ ជីវិត ជា ជីវិត្ដ វាពិតជាមាន ជើងតមែនរី? នេះជាLink ចំពោះពាក្យថាជីវិត http://dictionary.tovnah.com/search?q=%E1%9E%87%E1%9E%B8%E1%9E%9C%E1%9E%B7%E1%9E%8F&word=%E1%9E%87%E1%9E%B8%E1%9E%9C%E1%9E%B7%E1%9E%8F&btnG=Search&dic=all&criteria=start
    ដែលម្ចាស់ប្លុកសរសេរនៅក្បាលទំព័ររបស់លោក។បើអាចកែបានសូមកែទៅ ដើម្បីកុំអោយខុស។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: