ខ្ញុំមានបញ្ហា!!!លិខិតឆ្លងដែនហួសកំណត់ហើយ!!!!

ខ្ញុំលូវវង្វេងហើយ មិនដឹងជាកំហុសខ្ញុំ ឬអ្នកណាទេ,,,,,,ទុកមិត្តជួយចេញយោបល់ទៅចុះ!!!
ហើយក៏មិនដឹងប្រាកដដែរ តើពេលណាថ្ងៃណា ខ្មុំនឹងអាចមានលិខិតឆ្លងដែន ដើម្បីវិលមកស្រុកខ្មែរទេ។ នឹកស្មានមិនដល់ខ្ញុំត្រូវមានបញ្ហាយ៉ាងនេះទេ។

មុនដំបូង បញ្ហាគឺ:

លិខិតឆ្លងដែនខ្ញុំត្រូវអស់កំណត់ក្នុងឆ្នាំ២០០៩ ខែ៤(មីនា) ថ្ងៃទី២១,, ក្នុងខែ៣(មីនា)អ់ំស្រីខ្ញុំទៅស្រុកខ្មែរ នឹងទៅចិនដើម្បីមើលជំងឺគាត់ ខ្ញុំវិញ ក្នុងខែមីនា និងខែមេសា ខ្ញុំភ្ជាប់នៅរៀនគួរមិនអាច ខ្ញុំក៏អោយលិខិតឆ្លងដែនទៅអ់ំខ្ញុំយកទៅស្រុកខ្មែរ ដើម្បីបន្តឲ្យ តែមិនគួរនៅកន្លែងធ្វើលិខិតឆ្លងដែន(បន្ត)តំរូវឲ្យធ្វើpassportថ្មី ពេលវេលាចេះតែមុខ ទីបញ្ចប់passportត្រូវហួសពេលកំណត់,,,,អ៊ំខ្ញុំក៏នៅមើលជំងឺនៅចិន,,, ឥឡូវជិតចូលខែ១១ហើយ នៅតែមិនបាន គេមិនយល់ព្រមបន្តលិខិតឆ្លងដែនចាស់ទេ បើចង់បានpassportថ្មី ឬអាចបន្តបាននោះ ទាល់តែសាមីខ្លួន ជាអ្នកទៅធ្វើផ្ទាល់ តើឲ្យខ្ញុំទៅធ្វើយ៉ាងម៉េចទៅ បើឡើងគេមិនឲ្យយន្តហោះផង ទោះឡើងនៅទីនេះ ខាងនេះយល់ព្រម ពេលទៅដល់ព្រលានយន្តហោះអាខ្មោចហ្នឹង រករឿងទៀត(ប្រទេសថៃ លេខ១រករឿងខ្មែរនៅទីនេះ,,,មិនថាអ្នកម៉ោ អ្នកទៅទេ)។

មិនគួរណាគេធ្វើយ៉ាងនេះទេ គួរតែយកយល់បន្ត១ឆ្នាំ ឬប៉ុន្មានខែក៏បាន អោយតែខ្ញុំឡើងយន្តហោះបានទៅ គួរតែដឹងផង នៅទ្វីបអាហ្រ្វិកមាន៣៥ជាងប្រទេស គ្មានស្ថានទូតខ្មែរទេ។

មានមីងខ្មែរ គ្រួសារគាត់ទៅលេងស្រុកខ្មែរ បានត្រឡប់មកវិញបាន ២ ឬ ៣ខែ,,,, ខ្ញុំតែងទៅលេងផ្ទះគាត់ណាស់ គាត់តែងតែនិយាយពីpassportខ្ញុំ ហួសតំណត់ ប្រាប់ខ្ញុំអោយប្រាប់ប៉ាខ្ញុំ នៅឯខេត្ត ស្ទឹងត្រែងអោយយកទៅធ្វើ មិនដឹងគាត់ជួយបានឬមិនទេ
គាត់ជាយោធា,,,,!!!

ខ្ញុំមិនដឹងពួកគាត់កំពុងធ្វើអីទេ និងមីងខ្ញុំនៅភ្នំពេញដែរ បណ្តាលឲ្យpassportយ៉ាប់ចឹងទេ,,,,
ហាត់មែន,,,,,,,,,!

Advertisements

32 Responses to ខ្ញុំមានបញ្ហា!!!លិខិតឆ្លងដែនហួសកំណត់ហើយ!!!!

  1. សុខា ថា:

    យី! ប្អូនសំឡាញ់ មានបញ្ហាធំមហាមេឃ។ បងដឹងថាប្អូនប្រុសកំពុងរស់ នៅក្រៅប្រទេស មិនមែនក្នុងប្រទេសកម្ពុជាទេ ពូកែកុហកមែនសុធា នេះ!។ បងធ្លាប់បាត់ Passpot និងឯកសារក្នុងហ្នឹងទាំងអស់ អូ! បងយំ ប៉ុន្តែសំណាងល្អណាស់ បងអាចធ្វើបានពីព្រោះចំណាយលុយ អស់ច្រើន ដល់ទៅ៦០០ដុល្លាអាមេរិកឯណោះ។

    តាមធម្មតា គឺគ្រប់ Passpot ទាំងអស់គឺមានក្នុងឯកសារកំព្យូទ័រ របស់ក្រសួង មហាផ្ទៃទាំងអស់។ គេអាចព្រីនយក Passpot ដដែលហ្នឹង ដោយប្តូរតែលេខប៉ុណ្ណោះ។ ស្រុកខ្មែរយើងចង់យ៉ាងណាក៏បានដែរ អោយតែ លុយដល់ទៅបានហើយ។ ខុសពីស្រុក ហ្វីលីពីន គេគ្រាន់តែផ្ញើររូបថតទំហំ Passpot តាមគំរូកាណាដា គេនឹងធ្វើអោយហើយ។ ស្រុកខ្មែរយើងវាឆ្កួត អញ្ចឹង! ណាអូន

    និយាយអញ្ចឹង! បងស្រលាញ់ក្បាលទំព័ររបស់សុធា ដល់ហើយ ជួយធ្វើអោយបងមួយបានទេ សុធា? បងចង់ដាក់ព្រះឆាយាលក្ខព្រះមហាក្សត្រ គ្រប់ព្រះអង្គ នៅលើក្បាលទំព័រ របស់ blogspot របស់បង។ អគុណ សង្ឃឹមថាបាន

  2. មានទូតខ្មែរនៅទីនោះអត់? បើមានទៅជួបលោកទូតទៅ គាត់អាចជួយបានណា។​

  3. ហនុមាន ថា:

    សុំចូលរួមរំលែកទុក្ខដែរ ខ្ញុំមានការសោកស្តាយណាស់ តែមិនដឹងធ្វើយ៉ាងមេច ព្រោះខ្ញុំមិនដែលជួបប្រទះមានរឿងយ៉ាងហ្នឹង ។ បើតាមសំដី របស់សុខា គាត់មានប្រសាសន៍ ត្រិមត្រូវដែរ ។ តែដូចដឹងស្រាប់ហើយខ្មែរ យើងបើចង់ពឹងទាល់តែមានដុល្លា ទើបមានប្រសិទ្ធភាព អាចឹងបានជាខ្ញុំស្អប់ណាស់ខ្មែរជិះជាន់ខ្មែរ ។ សង្ឃឹមថាប្អូនអាចរកវិធីដោះស្រាយបាន នៅពេលឆាប់ៗនេះ ។ សូមអោយបានជួបប្រទះតែសំណាងល្អ !

  4. សុភា ថា:

    ខ្ញុំ​មិន​ដែល​មាន​បទ​ពិសោធន៏​នេះ​ផង។

    តែ​ចង់​ប្រាប់​ថា អាច​ទៅ​និយាយ​ជាមួយ​គេ​ទៅ។ បើ​អាច​ទៅ​រួច​នោះ គឺ​បន្តរ​ប៉ាស្ពរ។ ព្រោះ​បើ​ធ្វើ​ថ្មី ពិត​ណាស់​ថា​ម្ចាស់​ខ្លួន​ត្រូវ​ទៅ ព្រោះ​អាថ្មី​ណឹង គេ​ត្រូវ​ការ​អោយ​យើង​ផ្តិត​មេដៃ។ អាណឹង​ទោះជា​លុយ​ក៏​ធ្វើ​មិន​កើត​ដែរ​តាម​ខ្ញុំ​គិត ព្រោះ​ពេល​ឆែក​ប៉ាស្ពរ​នៅ​ព្រលាន​យន្ត​ហោះ​ខ្មែរ​យើងណឹង​ គេ​អោយ​ប្រើ​ម៉ាស៊ីន​ឆែក ដោយ​ផ្តិត​មេដៃ។

    តែ​សុធា​អាច​មើល​ប៉ាស្ពរ​ណឹង​ទៅ​មើល ថា​អាច​បន្តរ​បាន​ទៀត​រឺ​អត់ ព្រោះ​ប្រហែល​ជា​គេ​មាន​រយៈ​ពេល​គេ (ខ្ញុំ​មិន​ច្បាស់​ថា​អាច​បន្តរ​បាន​ប៉ុន្មាន​ដង​ទេ)។ ហើយ​បើ​សិន​ជា​វា​នៅ​អាច​បន្តរ​បាន ហើយ​គេ​មិន​អោយ​នោះ ចឹង $$$ អាច​ជួយ​បាន​ហើយ​មើល​ទៅ។

    • —-បង សុខា
      បាទ សួស្តីបង !!អរគុណបានចូលមកលេង!! ហេហេហេ,,,,ខ្ញុំអត់មានបំណងកំហុកបងទេ ការណ៍ខ្ញុំ បានស្គាល់បង ពេលហ្នឹង ខ្ញុំបម្រុងវិលមកស្រុកខ្មែរវិញ បាជាប្រាប់នៅក្នុងស្រុកទៅ,,,,,,
      អរគុណបង ចំពោះការបងធ្លាប់ជួបបញ្ហានេះ!!
      អូ!!!រូបភាពនៅក្បាលទំព័រហ្នឹង ពិតជាស្អាត់មែនហើយ ហេហេហេ,,,មិនមែនខ្ញុំជាអ្នកធ្វើទេបង។
      គាត់ក៏កំពុងនៅទីនេះស្រាប់ផង គឺបងប្រុស ហនុមាន ជាអ្នកគូរឲ្យខ្ញុំទេ មកពីរូបមុខមិនសូវស្អាត គាត់ជាមុនស្សគួរស្រឡាញ់ មានចិត្ត​ល្អ បានចំណែកពេលគូរជូនខ្ញុំ នឹងមានរូបភាពជាច្រើនទៀត នៅប្លកគាត់ គឺសំរាប់ជូនទាំងអត់បើពិតចិត្ត,,,,,,នេះគឺ http://khmer4life.wordpress.com/

      —-ជីវិតអមតៈ
      សួស្តីជីវិតអមតៈ!! តើសុខសប្បាយជាទេ ? អរគុណបាមកលេង!!
      នៅទ្វិបអាហ្រ្វិក ប្រហែលអត់មានទូតខ្មែរទេ សិនជាមាននិងផ្តល់ភាពងាយស្រួលបងប្អូនខ្មែរនៅនេះ,,,

      —-បង ហនុមាន
      ត្រូវចាំមើលមួយជើងហ្នឹង តើពួកគាត់ធ្វើបានអត់ កំពុងរកការ!!អរគុណបង,

      —-សុភា
      សួស្តី សុភា រីករាយបានមកចូលលេង!!
      បាទ,,ខ្ញុំបានដឹងដែរ ពីpassportថ្មី មានបងប្អូនខ្មែរមួយភាគបានដូនយកអាថ្មី នៅសល់តែខ្ញុំ ភ្ជាប់បណ្តាល ហើយក៏មានខ្មែរ ៤នាក់ទៀត នៅប្រើpassportចាស់ មិនទាន់ហួសពេលទេ,,
      passportខ្ញុំបានពន្យារពេលពីដងទៅហើយ,, (ការណ៍នោះpassportខ្ញុំបានធ្វើទុក) អ៊ំខ្ញុំក៏បានសួរទូតខ្មែរនៅបារាំងដែរ នៅមិនអាច ព្រោះពន្យារពេលពីដង មានតែទៅខាងស្រុកខ្មែរ ក្រែងលោបាន!!

      • ហនុមាន ថា:

        អូរវល់តែអាន សារ​របស់សុភ័ក្រ ភ្លេចការតបឆ្លើយ របស់សុធា ! អរគុណដែលបានជួយផ្សពផ្សាយពី ផ្ទះរបស់ខ្ញុំ សុធា ។ ការជួយគ្នារវាង មិត្តភ័ក្រ បងប្អូន ខ្មែរ ជាការចែកចាយនៅចំណេះវិជ្ជាសំរាប់ខ្ញុំ អោយតែសួររក ត្រូវការជំនួយ ខ្ញុំមុខជាជួយតាមការដែលខ្ញុំធ្វើទៅបាន ។ ខ្ញុំមិនចិត្តអាក្រក់ទេ

  5. ចូលរួមរំលែកទុក្ខ ធើ​មើល​តែ​មាន​អ្នក​ស្លាប់ ហនុមាន​នេះ
    និយាយ​ចឹង​ចូល​ស្រុក​ថៃ​គ្រាន់​តែ​ប្ដូរ​ជើង​យន្តហោះ ខ្ញុំ​ថា​មិន​អី​ទេ​ គេ​មិន​មើល​លិខិត​ឆ្លង​ដែន​ឯណា ព្រោះ​យើង​មិន​បាន​ឆ្លង​កន្លែង​អន្តោប្រវេសន្ដ​ទេ។

    • ហេហេហេ !!!(ចូលរួមរំលែកទុក្ខ)
      សុភ័ក្ត្រឯងអត់ដឹង ព្រលានហោះអាហ្នឹង ពិបាកណាស់ ខ្មែរនៅទីនេះនិយាយតែពីការលំបាក មិនថាpassportគ្មានបញ្ហាទេ មានខ្មែរនាក់ដែលមកវអាហ្រិ្វក វាដេញសួរ ហើយយកpassportទៅ២ ឬ ៣ម៉ោងទៀទផង,,,,

    • ហនុមាន ថា:

      ចុះបើសុភ័ក្រ មិនកើតទុក្ខ ស្មានតែសប្បាយចិត្តអីហ្នឹង ? :D ហេ ហេ ខ្ញុំចង់និយាយថា សុំជួយភ័យផង ក្រែងលោភ័យម្នាក់ឯង វាពិបាកពេក ម្លោះហើយចែកគ្នាភ័យទៅណា គ្រាន់តែភ័យហ្នឹងក៏កំណេញដែរ សុភ័ក្រនេះ វើយ ! :D

      • បូរី ថា:

        សួស្តី! លោក ហនុមាន
        ខ្ញុំពិតជាចង់ រៀបចំទំព័ររបស់ខ្ញុំអោយបានស្អាត ប៉ុន្តែខ្ញុំអត់ចេះធ្វើ តើអាចជួយខ្ញុំបានទេ? តើគួរដាក់រូបយ៉ាងមេច អោយសាកសម នឹងឈ្មោះ ទស្សនៈ របស់ទំព័រខ្ញុំ។
        អគុណទុកជាមុន!

      • ហនុមាន ថា:

        មិនបាច់ហៅខ្ញុំលោកអីទេ ខ្ញុំមិនទាន់ទៅបួសឯណា ហៅខ្ញុំថាហនុមាន ឬ បង ក៏ជាការស្រេចហើយ ។ ចុះមានទៅទើសខុសអី ចង់បានអីប្រាប់ខ្ញុំមក ខ្ញុំលៃលកជូន !

      • បូរី ថា:

        បានឭអញ្ចឹង អគុណជាអាណែក បងហនុមាន…អញ្ចឹងសូមបង គូអោយខ្ញុំមួយមក និងអាលខ្ញុំបានកែច្នៃទំព័ររបស់ខ្ញុំ…

  6. rithphnompenh ថា:

    នាំគ្នាប្រូកប្រាជឥតប្រយោជ ។
    សុធាខ្មែរ ប្រាប់ញុំតិចមើថា ឥឡូវនៅប្រទេសណា?​ passportហ្នឹងប្រភេទអី?គេដាក់ថាផុតកំណត់ពេលណា?ពន្យាប៉ុន្មានដងហើយ? វីសានៅមានសុពលភាពទេ?
    ឆាប់ផ្តល់ចំលើយមកវិញ ទាន់មានឳកាស!!!

    • ហនុមាន ថា:

      អ្នកណាម្នាក់ដែលប្រូកប្រាជ្ញមានប្រយោជន៍នោះ ? មិនមែនហៅថាប្រូកប្រាជ្ញទេ គឺឈឺឆ្អាលដល់មិត្តភ័ក្រ ទោះសុធា និយាយលេងឬក៏មែនក៏ដោយ ក៏យើងម្នាក់ៗ ចេះឈឺឆ្អាលជំនួស ជនរួមឈាមដែរ !

  7. សួស្តី បង រិទ្ឋ!!
    តើបងសុខសប្បាយជាទេ?
    រីករាយបានស្គាល់បង បានបងចូលមកលេង ព្រមទាំងបំណងល្អរបស់បង ជួយឈឺឆ្អាលពីPassportខ្ញុំ ខ្ញុំសែនរីករាយណាស់ ពេលបានលឺចឹង…..

    ខ្ញុំនៅទ្វីបអាហ្រ្វិក ប្រទេសCOTE D’IVOIRE …បានពន្យារពេលពីរដងហើយ រីឯ វីសាប្រហែលក៏អត់ដែរ……

    រឿងហ្នឹង ពេលនេះអ៊ំខ្ញុំជាអ្នករត់ការ ឲ្យបងប្អូននៅភ្នំពេញជាអ្នកធ្វើ ហើយPassportខ្ញុំ នឹងត្រូវផ្ញើទៅស្រុកខ្មែរ ក្នុងពេលឆាប់ៗទេ ខ្ញុំត្រូវចាំមើលពួកគាត់ អាចធ្វើបាន ឬ អត់ទេ!!!
    សិនជាពួកគាត់ធ្វើមិនបានទេនោះ ខ្ញុំនឹងត្រូវ……..

  8. rithphnompenh ថា:

    ok.1- wat kind of your passport ? Normal or Service?if normal cannot delay more but passport service can delay until full pages.
    2-if u 1 make new passport in cambodia it can do it if u r at oversea . just send ur photo 4×6 old passport n family book.price around 200$ but not sure.if u interest i will ask for my friend who work in passport department in ministry

    • បូរី ថា:

      Seem you knew very well, used to do the bussiness?

      • rithphnompenh ថា:

        yes of course. មិនមែនមានត្រឹមតែមួយមុខហ្នឹងទេ​​ មានច្រើនទៀត​អោយតែជាការងារពាណិជ្ជកម្ម វិនិយោគកសិកម្ម សំណង់ អាជីវកម្មរ៉ែ បញ្ចាំ បណ្តាក់ប្រាក់ ដី ផ្ទះ ឡាន ដោះស្រាយវិវាទដីធ្លា ទំនាស់ផែ្នកព្រហ្មទ័ណ្ឌ និងជួញដូរគ្រប់ប្រភេទ។ល។
        ក្នុងស្រុកខ្មែរ មានបណ្តាញគ្រប់ខេត្តក្រុងទាំងអស់ និងបណ្តាប្រទេសមួយចំនួនទៀត។
        ត្រឹមតែpassport តូចមួយហ្នឹងមិនបាន១នាទីទេ ឆ្លើយប្រាប់ផូង!!!

      • ហនុមាន ថា:

        អោយតែពូកែអាចឹងទៅមានអី ថ្ងៃក្រោយប៉ែបចង់ពឹងបានដែររ៉េ ? :D

    • បូរី ថា:

      អញ្ចឹងបានជាដាក់អក្សរ «រ» រកមែនហ្នឹង។ ត្រូវហើយបង ហនុមាន ថ្ងៃណាមួយច្បាស់ជាពឹងមិនខាន់ទេ អោយតែពួកែអញ្ចឹង ព្រោះគំរោងចង់ទៅ ការប្រពន្ធនៅស្រុកខ្មែរផង…។

  9. ៚ បង រិទ្ឋភ្នំពេញ ខ្ញុំអរគុណច្រើនអនេក ចំពោះបំណងល្អរបស់បងជានិច្ច….
    ខ្ញុំសុំទោសផង!! មិនមែនខ្ញុំជាអ្នកភ្ជាប់រវល់ គិតគូធ្វើpassport គឺអ៊ំខ្ញុំជាអ្នកកាន់passportខ្ញុំ និងបងប្អូននៅភ្នំពេញ រត់ការរឿងនេះ។ រឿងហ្នឹង ខ្ញុំមិនដឹងប្រាកដទេ តើពួកគាត់ធ្វើយ៉ាងណានោះទេ ឬក៏រកមនុស្សពឹងបានហើយ ,,,,,ឆ្លៀតពេល ខ្ញុំសួរគាត់ ពីបញាតើគាត់ធ្វើយ៉ាងម៉េច កំពុងយ៉ាងណាហើយ,,,
    ខ្ញុំចង់ប្រាប់គាត់ដែរ ពីបំណងល្អបងជួយឈឺឆ្អាល,,, មានពួកម៉ាក់ធ្វើការនៅកន្លែងpassport ចឹង។ តើបងអាចជួយអ្វីបន្ថែមក្រៅពីនេះ ឬជួយផ្តល់ពត៌មាននេះ ឬក៏ជូនលេខទូរស័ព្ទពួកម៉ាក់បងមកខ្ញុំ ,,

    ខ្ញុំមានការយ៉ាប់ខ្លះ ព្រោះមិនដែលដឹងពីរឿងpassport ណាមួយខ្លួនតូច ទុកឲ្យអ្នកធំជាអ្នកធ្វើវាទៅ,,,,

    អរគុណជាថ្មី!!!

  10. rithphnompenh ថា:

    ចង់ឲ្យលេខពួកម៉ាក់ទៅដែរ តែវាប្រាប់ថាឲ្យខ្ញុំទាក់ទងមកវាបានហើយ អាមួយហ្នឹងឬកវាម៉ាបាវ ព្រោះវាជាជំនួយការផ្ទាល់ឯកឧត្តម ម្នាក់ដែលស៊ីញ៉េ​ និង​វៃត្រាលើpassport.​មិនអីទេ ចាំស្តាប់ដំណឹងខាងអុំសិនទៅ​ បើមិនបានចាំញុំជួយ

    • អូ!!អរគុណបងបានទុកឪកាសឲ្យ!!

      ខ្ញុំបានសួរគាត់ហើយ ស្លាប់ហើយ ដល់តសួរបានដឹងគាត់អត់ទៀតមាន រកអ្នកជួយទៀត ស្មានតែគាត់រកបានហើយ ….(យី!!ធ្វើបាបខ្ញុំមែនទែន ចង់ទុកឲ្យខ្ញុំនៅទីនេះឬ!!)

      ខ្ញុំសង្ឃឹមនឹងបងហើយ តែខ្ញុំពុំមានសង្ឃឹមបងជួយបានឬមិនបាននោះទេ passportខ្ញុំពិកជាពិបាកណាស់….. តែសប្បាយណាស់បានបង​ជួយ​ឈឺ​ឆ្អាល​ដោយ​​ចិត្តស្ម័គ្រ….

      ខ្ញុំបានថតpassportផ្ញើឲ្យបងពិនិត្យមើល តើអាចជួយបានឬ ឬក៏ត្រូវធ្វើយ៉ាង….


  11. peehs07 ថា:

    សូមអញ្ជើញទៅចូលរួមបញ្ចេញជាមតិយោបល់ នូវករណី លោកស្រីមួរសុខហួរ និងសម្តេចហ៊ុន សែន នៅប៉ុសខ្ញុំ

    http://kapsystem.wordpress.com

    សូមអរគុណទុកជាមុន!

  12. រតនាតារាមុន្នី ថា:

    យកល្អកុំទាន់មកស្រុកខ្មែរ ចាំ៥​ឆ្នាំ ក្រោយចាំម៉ោ រកលុយដូចពូឈិន ឡុង
    កាលគាត់នៅ ជប៉ុនអីចឹង នៅយូទៅ ក៏ធ្លាប់។

  13. rithphnompenh ថា:

    how r u sothea ?
    ថ្ងៃនេះមានដំណឹងពីសេសមួយ គឺ អាក្លើខ្ញុំប្រាប់ថាឲ្យpassport មក ដើម្បីវៃពន្យាពេល ។ ខ្ញុំមិនដឹងថា អំណាចវាខ្លាំងប៉ុនណាទេ អាចអន្តរាគមន៌ វៃលើpassport ធ្លាប់ពន្យាពេល២ដងរួចហើយ។សូមប្រញាប់តិច!!!

    • អីយ៉ា! ខ្ញុំអរគុណច្រើនណាស់ បង!!
      នៅឆ្ងាយចឹង ខ្ញុំមិនដឹងអស់ពេលប៉ុន្មានទេ យ៉ាងហោច៤ ឬ៥ថ្ងៃដែរ និងទៅដល់ស្រុកនោះ ខ្ញុំនិងប្រាប់គាត់ផ្ញើទៅភ្នំពេញក្នុងពេលឆាប់ៗ
      អរគុណបង!!!!!!!!!!

  14. rithphnompenh ថា:

    និយាយចឹងសុធា ទៅ​ប្រទេសគេហ្នឹងធើ្វអី???

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: